ព័ត៌មានជាតិ

ដឹកធ្ងន់ពេកដល់ចុះផ្លូវចំណោតក្រឡាប់ផ្ងារជើង សំណាងល្អមិនមានអ្នករបួស

ភ្នំពេញ: រថយន្តដឹកម្នាងសិលាសង្ស័យដឹកលើទម្ងន់ពេលចុះចំណោតផ្លូវធ្លាក់ជង្ហុក ក្រឡាប់តែម្តងសំណាងល្អមិនមានអ្នករបួស ករណីនេះបង្កភ្ញាក់ផ្អើលកាលពី៩និង២០នាទីព្រឹក ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវ២០១១ កែងផ្លូវបេតុងខាងជើងសាលារៀនបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន សាមគ្គី ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។

អ្នកបើករថយន្តខាងលើមិនត្រូវបានប្រាប់ពីអត្តសញ្ញាណឡើយ ។ បើតាម ប្រភពនៅកន្លែកើតហេតុខាងលើបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តខាងលើម៉ាក ហ៊ីយ៉ា​ន់ដាយ ដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3E-3785 រថយន្តដឹកសន្លឹកម្នាងសិលាពេញ ដោយបើកបរមកពីជើងទៅត្បូងតាមផ្លូវ២០១១ លុះមកដល់ចំណុចខាងលើរថយន្តបានព្យាយាមបត់ស្តាំមកផ្លូវបេតុងវិញក៏បានធ្លាក់ជង្ហុកជិតនោះ គាប់ជួនរថយន្តដឹកធ្ងន់ផងក៏ផ្អៀងក្រឡាប់ ផ្ងារជើងតែម្តង សំណាងល្អមិនមានអ្នករបួស​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់គោលដៅខាងលើជួយសម្រួលចរាចរណ៍កកស្ទះដោយសារការក្រឡាប់រថយន្តខាងលើមិនមានប៉ះពាល់អ្នកដំណើរសមត្ថកិច្ចបានឲ្យម្ចាស់រើបន្ទះម្នាងសិលាចេញនិងរករថយន្តមកស្ទូចដោយខ្លួនឯង​៕

មតិយោបល់