Post News Media ព័ត៌មានជាតិ ជនជាតិវៀតណាមម...

ជនជាតិវៀតណាមម្នាក់ បែរជាបែកគំនិតលួចកាបូបលុយនិងទូរសព្ទដៃរបស់ប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន!

ភ្នំពេញ: មានករណីលួចកាបូបយួរ កើតឡើងវេលាម៉ោង៣និង៣០នាទីរសៀល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្នុងទីរួមផ្សារធំថ្មី មុខតូបលក់ខោអាវ លេខI០៤៤ ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យម្នាក់។

ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ង្វៀង វ៉ាន់ហ្វៀវ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិវៀតណាម បានដើរចូលក្នុងផ្សារធំថ្មីមកដល់មុខតូបលក់ខោអាវឃើញជនរងគ្រោះកំពុងដេកភ្លេចខ្លួនឱកាសស្ងាត់ល្អ បានធ្វើសកម្មភាព លួចយកកាបូបយួររបស់ជនរងគ្រោះដែលទុកក្បែរខ្លួនបានសម្រេចរត់ចេញគេចខ្លួន។ ភ្លាមនោះជនរងគ្រោះបានឃើញទាន់ស្រែកឆោឡោចោរៗ ក៏ត្រូវបានកម្លាំងនគរបាលប្រចាំទីរួមផ្សារធំថ្មីជួយអន្តរាគមន៍ភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងកាបូបយួររបស់ជនរងគ្រោះ នាំមកទីស្នាក់ការប្រចាំទីរួមផ្សារថ្មីដើម្បីធ្វើការសាកសួរ។

ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន កាបូបយួរ ពណ៌សូកូឡាចំនួន០១ មានលុយចំនួន៥០០,០០០រៀល , ទូរសព្ទដៃម៉ាក HUWEI ពណ៌ទឹកមាស (បានប្រគល់ឲ្យជនរងគ្រោះវិញ), កាបូបស្ពាយ ពណ៌សូកូឡា ចំនួន១ មានខោអាវនិងមានលិខិតឆ្លងដែនវៀតណាមមួយក្បាលលេខ C3118974 (ជារបស់ជនសង្ស័យ)។

ចំណែកជនរងគ្រោះមានឈ្មោះ ធី សាអ៊ី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោផ្សារធំថ្មី ស្នាក់នៅផ្ទះលេខ៤៥ ផ្លូវលេខ១បេ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ នៅចំពោះមុខសមត្ថកិច្ចបាននឹងកំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ បន្តរកបក្ខពួក ព្រមទាំងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក និងកសាងសំណុំរឿងតាមនិតិវិធីដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕

Loading...