ព័ត៌មានជាតិ

​Update៖ ដឹងមូលហេតុច្បាស់ហើយ! កម្មករ-កម្មការនី​ដួលសន្លប់នៅក្នុងរោងចក្រ​ ហ្គ្រីន មីដូវ ឌីវេឡុបមេន​

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី កម្មករ-កម្មការនី ដួលសន្លប់ប្រហែល​៣៩​នាក់ នៅក្នុងរោងចក្រឈ្មោះ (ហ្គ្រីន មីដូវ ឌីវេឡុបមេន) កាត់ដេរ ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

កម្មករ-កម្មការនី ដែលដួលសន្លប់មាន ស្រីចំនួន​៣៧​នាក់ ប្រុសចំនួន​២​នាក់​។

មូលហេតុបណ្តាលឲ្យមានករណីនេះកើតឡើង គឺដោយសារមានបុរសម្នាក់ឈ្មោះ ស្រូយ រដ្ឋា អ្នកបកប្រែចិន និង ជាអតីតសហជីពក្នុងរោងចក្រ ដែលមានបញ្ហាជាមួយរោងចក្របាននិយាយខ្លាំងៗ និង បកប្រែលើសពីការពិត និង បន្លើសពាក្យ ទើបធ្វើឲ្យកម្មកភ័យ​និង​ដួលសន្លប់ជាបន្តបន្ទាប់​។

បច្ចុប្បន្ន កម្មករ-កម្មការនី ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកពោធិ៍ចិនតុង ចំណែកឈ្មោះ ស្រូយ រដ្ឋា ត្រូវបានសមត្ថកិច្ច PL យកទៅសួរនាំបន្តនៅប៉ុស្តិ៍នគរបាលពងទឹក​៕

មតិយោបល់