Post News Media ព័ត៌មានជាតិ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញ ស្ករគ្រាប់ ទឹកក្រូច តែសញ្ញាមេដៃ ខូចគុណភាពលក់លើទីផ្សារ

រតនគិរី: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី បានចុះត្រួតពិនិត្យទំនិញ និងធ្វើតេស្តបឋម ដើម្បីរកផលិតផលខូចគុណភាព ហួសកាលបរិច្ឆទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៅផ្សារបានលុង និងផ្សារកូនមុំ ហើយមន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើគ្រឿងសមុទ្រ និងទំនិញមួយចំនួនទៀត។

ជាលទ្ធផល មន្ត្រីកាំកុងត្រូលពុំបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគ្រឿងសមុទ្រនោះទេ ប៉ុន្តែមន្ត្រីកាំកុងត្រូលបានរកឃើញទំនិញដែលហួសកាលបរិច្ឆទប្រើប្រាស់មួយចំនួន ហើយបានធ្វើការដកហូតទំនិញទាំងនោះដែលមានដូចជា ស្ករគ្រាប់ ទឹកក្រូច តែសញ្ញាមេដៃ សរុបប្រមាណជាង ១១ គីឡូក្រាម៕

Loading...