ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសម្នាក់ ដើរតាមឪពុក​យកបង្គារទៅហាលនៅផ្ទះអ្នកជិតខាង​ ធ្លាក់ទឹកលង់ស្លាប់!

កោះកុង: នៅវេលាម៉ោហ១០និង២០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​ក្មេងប្រុសម្នាក់ធ្លាក់ទឹកលង់ស្លាប់ នៅចំណុចភូមិ-ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង​។

តាមការបញ្ជាក់របស់ឪពុកក្មេងរងគ្រោះ បានឲ្យដឹងថា នៅពេលដែល គាត់យកបង្គារទៅហាលនៅផ្ទះអ្នកជិតខាង ស្រាប់តែកូនប្រុសរបស់គាត់បានដើរទៅតាមក្រោយ កូនប្រុសរបស់គាត់មានឈ្មោះ ណាត ចំណាន ភេទប្រុស អាយុ​២​ឆ្នាំ នៅពេលដែលគាត់ដើរត្រលប់មកវិញក៏ប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ ។

បច្ចុប្បន្ន សពរងក្មេងគ្រោះត្រូវបានឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់