ព័ត៌មានជាតិ

រថយន្តនីសាន់បុកខឿនស្ពានក្រឡាប់​​ ​រងរបួស​ធ្ងន់​ស្រាល​៣នាក់ នៅស្រុក​ក្រគរ​!

​ពោធិ៍សាត់: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​រថយន្តបុក​ខឿន​ស្ពាន​​ក្រឡាប់​កាប់​ផ្ងារ​ជាច្រើន​ត្រឡប់​ជ្រុល​ទៅបុក​របង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្នោតជុំ អស់៦ម៉ែត្រ និង​បុក​បាក់​បង្គោល​ទង់ជាតិ បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល នៅ​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ១៧០-១៧១ ​ភូមិ​ត្រាំ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។

​​រថយន្តបង្ក​ម៉ាក Nissan Frontier ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ​2AV-8684​ អ្នកបើកបរ​ឈ្មោះ ឌី យ៉ា​ម៉​ង់ អាយុ៣២ឆ្នាំ (របួសស្រាល) និង​អ្នករួមដំណើរ២នាក់ ឈ្មោះ ម៉ុក សាម៉ន អាយុ៣២ឆ្នាំ ភេទ​ប្រុស របួសស្រាល និង​ឈ្មោះ​ប្រាក់ ម៉ៅ អាយុ៣២ឆ្នាំ របួសធ្ងន់ អ្នក​ទាំង៣នាក់រស់នៅ​ភូមិ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ​ទាំង៣នាក់ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យផងដែរ៕

មតិយោបល់