ព័ត៌មានជាតិ

​ស្រវឹងង៉ាង! បើករថយន្តបុករថយន្តគេកំពុងឈប់ស្តុប រួចជិះម៉ូតូឌុបទៅបាត់…!

​​ភ្នំពេញ: នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​​​គ្រោះថ្នាក់​ចរ​ចរណ៍រវាងរថយន្តនិងរថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅ​ចំណុច​ភ្លើងស្តុប​បឹង​កក់ ផ្លូវ​រថភ្លើង​R6 ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

​នៅមុន​ពេល​កើតហេតុ គេឃើញមាន​​រថយន្ត​ម៉ាក ford ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ​2AL-9336 ​បើកបរដោយបុរស​វ័យក្មេង​ម្នាក់ ​ពី​ជើង​ទៅ​ត្បូង ​លុះ​មក​ដល់​កន្លែងកើតហេតុក៏បានឈប់​​ភ្លើងស្តុប ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កា​មរី​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​ ភ្នំពេញ​2AI-0034 ​បើកបរ​ដោយ​បុរស​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់(បើកបរក្នុងស្ថានភាព​ស្រវឹង​​ខ្លាំង និង​បាន​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​បាត់​ស្រមោល)​បើក​មក​ពីក្រោយ​​បុក​ចំ​ស្តុ​ប​ខាងក្រោយ​​ បណ្តាលឲ្យរងការខូចខាតតែម្តង។

ក្រោយ​ពេល​កើតហេតុ បានចុះទៅដល់កន្លែងកើតហេតុ និង​រង់ចាំ​​​ជិត១​ម៉ោង​ ទើបមាន​ឃើញ​ស្ត្រី២​នាក់​​ ដែល​ជា​ប្រពន្ធ និង​ប្អូនថ្លៃ​តំណាង​ខាង​រថយន្ត​បា​ឡែ​ន​បាន​មក​ដល់​ធ្វើការ​ដោះស្រាយ​ដោយ​យល់ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ដល់​ភាគី​រថយន្ត​ford ចំនួន​១០០​ដុល្លារ​បញ្ចប់រឿង​តែម្តង៕

មតិយោបល់