ព័ត៌មានជាតិ

​នារីរូបស្រស់ម្នាក់ លោតទឹកសម្លាប់ខ្លួន​ពីលើស្ពានជ្រោយចង្វារ សំណាងគេជួយទាន់!

ភ្នំពេញ: នៅវេលាម៉ោង៨យប់ ថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណី​នារីរូបស្រស់ម្នាក់ ជិះម៉ូតូ Zoomer-X បានមកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែត្រូវបានកម្លាំងសន្តិសុខដែលប្រចាំការនៅគល់ស្ពាន​ បាននាំគ្នាជួយឃាត់ទាន់ពេលវេលា រួចនាំយកមកធ្វើការសាកសួរ បន្តិចក្រោយមកនាងក៏បានរត់ទៅលោតសម្លាប់ខ្លួនម្តងទៀត ដែលសន្តិសុខបានជួយចាប់យកមកខាងក្រោមវិញដដែល បង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាងខ្លាំងនៅចំណុចស្ពានជ្រោយចង្វារ គល់ស្ពានជាប់រង្វង់មូលព្រហ្មមុខបួនតែម្ដង​៕

មតិយោបល់