Post News Media ព័ត៌មានជាតិ សមត្ថកិច្ចឃាត...

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ រួមទាំងគ្រឿងញៀន១៤កញ្ចក់តូចធំ

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ធ្វើការជិះល្បាតក្នុងមូលដ្ឋាននិងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់និងដកហូតថ្នាំញៀនចំនួន១៤កញ្ចប់តូចធំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី១៣ ខែវិច្ចិកា​ ឆ្នាំ២០១៨ ត្រង់ចំណុច​ខាងមុខស្ថានីយប្រេង​ឥន្ធន:​តូតាល់​ តាមបណ្តោយផ្លូវ​ណតប្រីត​ ស្ថិតក្នុងសង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ។

បើកតាមសម្តីពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងពួកគាត់បានធ្វើការល្បាតនៅក្នុងមូលដ្ឋានដើម្បីកាត់បន្ថយបទល្មើផ្សេងៗដែលកើតឡើងដោយប្រការណាមួយ ខណ:ពេលដែលជិះល្បាតដល់ចំណុចក៏ឃើញជនសង្ស័យខាងលើនិងបក្ខពួកម្នាក់ទៀតបានជិះម៉ូតូមួយគ្រឿង​ម៉ាក​ គុបជ្រុង​ មិនចាំស្លាកលេខ​ ដោយជិះតាម​បណ្តោយផ្លូវ​ណត​ប្រីត​ ក្នុងទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ហើយដោយមាន​លក្ខណ:​សង្ស័យ​កម្លាំង​ពួកគាត់​ក៏​បាន​ហៅឲ្យឈប់ដើម្បី​ធ្វើការឆែកឆេរ​ ខណ:ពេលនោះជនសង្ស័យខាងលើបានបោះថងថ្នាំដែលកាន់នៅនិងដៃចោលទៅក្នុងធុងសំរាម​។ ហើយដោយឃើញដូច្នេះសមត្ថកិច្ចក៏ស្ទាក់ឃាត់បាន​ តែភ្លាមនោះជន​សង្ស័យ​ខាងលើបាន​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច​និងព្យាយាម​រត់គេចខ្លួន​តែរត់មិនរួចក៏ត្រូវសមត្ថកិច្ច​ចាប់វាយខ្នោះ​ ចំណែក​ឯ​បក្សពួកម្នាក់ទៀតបានឆ្លៀតឱកាសលើជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព​។ បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច​ក៏បានរើសយកថងដែលជន​សង្ស័យ​ខាងលើបានបោះចោលយកមកឆែកឆេរ​ក៏​ប្រទះឃើញថ្នាំញៀនប្រភេទ​ក្រាម​ស​ថ្លា​ចំនួន១៣កញ្ចប់តូនិង១កញ្ចប់ធំល្មម។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅសាកសួនាំនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​អូរបែក​ក្អម​និងកសាងសំណុំ​រឿងបញ្ជូនទៅអធិការដ្ឋាននគរបានខណ្ឌសែនសុខដើម្បីរង់ចាំការចាត់ការតាមនិតិវិធីច្បាប់ជាបន្តទៀត៕

Loading...