Post News Media ព័ត៌មានជាតិ រថយន្តដឹកសាំង...

រថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលា ពន្លះរថយន្តកាមវីឆ្លាម ខ្ទេចខាងមុខនិងរងរបួសប្ដីប្រពន្ធ២នាក់ធ្ងន់និងស្រាល

ភ្នំពេញ: បុរស​ម្នាក់បើករថយន្តដឹកសាំងក្រុមហ៊ុនកម្ពុជាតេលាមួយគ្រឿង បោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តកាមរីឆ្លាមបើកដោយប្ដីប្រពន្ធ២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលរងរបួសនិងស្រាល២នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៤ ចំណុចបុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបុរសម្នាក់បើករថយន្តដឹកសាំងរបស់ក្រុមហ៊ុនតេលា ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-3902 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុករថយន្តកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-4580 បើកដោយប្ដីប្រពន្ធ២នាក់ធ្វើដំណើរពីលិចទៅកើតចំពីមុខពេញទំហឹង បណ្ដាលឲ្យរួញមួយកំណាត់មុខគៀបជាប់ប្រពន្ធរងរបួសធ្ងន់ និងរបួសស្រាល ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនជ្រុលទៅបុកគំរបលូទៅមុខលែងរួចដោយឃើញសភាពមិនស្រួលអ្នកបើករថយន្តបង្ករបានទ្វាររថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយហេតុការណ៍នេះកើតឡើងស្ត្រីជាប្រពន្ធដែលរងរបួសធ្ងន់ត្រូវរថយន្តគ្លីនិកឯកជនសុធារិទ្ធបែកចាន ដឹកយកទៅសង្គ្រោះភ្លាមៗ ហើយសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចុះវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ជើងគោករង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

Loading...