ព័ត៌មានជាតិ

ស្រវឹងស្រាធ្លាក់ភ្នែកបើកប្រដេញគ្នា ជ្រុលចង្កូតទៅបុកយុវជនម្នាក់ រងរបួសធ្ងន់!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកបើកព្រូសមួយគ្រឿងប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀត បានរេចង្កូតទៅបុកយុវជនម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើងនៅខាងមុខស្របទិសដៅគ្នាពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់រួចបើករថយន្តត្រឡប់មកមើលជនរងគ្រោះវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២៦១ កែងនឹងផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើបុរសម្នាក់ស្រវឹងស្រាជោកបើករថយន្តគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-8917ធ្វើដំណើរតាមបណ្តោយផ្លូវ២៦៥ទិសដៅត្បូងទៅជើងបានបើកប្រដេញគ្នាជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកយុវជនកំពុងធ្វើដំណើរដោយថ្មើរជើងនៅខាងមុខស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសក្បាលនិងមាត់ធ្ងន់។

បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះនៅមន្ទីរលោកសង្ឃ។ក្រោយពីបង្កគ្រោះថ្នាក់រួចម្ចាស់រថយន្តបង្កបានបើករថយន្តត្រឡប់មកមើលជនរងគ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នាដោយខាងភាគីបង្កបានចេញសំណងទៅឲ្យភាគីរងគ្រោះចំនួន១៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់