Post News Media ព័ត៌មានជាតិ ជនបរទេសម្នាក់...

ជនបរទេសម្នាក់ ធ្វើសកម្មភាព វាយប្លន់យកម៉ូតូពីប្រជាពលរដ្ឋ ត្រូវសមត្ថចាប់បញ្ជូនចូលប៉ុស្តិ៍

មណ្ឌលគិរី: លោកវរ:សេនីយ៍ឯកលោក កាន់ ពេញ អធិការគរបាលក្រុងសែនមនោរម្យ បានប្រាប់ Post News ថា មានករណីលួចដោយហិង្សា​ បង្កទ្បើងដោយជនបរទេសម្នាក់ កាលពីវេលាម៉ោង​ ១១និង​៤៦​ នាទីថ្ងៃទី១២ ខែវិច្ឆិកា ​ឆ្នាំ២០១៨​ ស្ថិតក្នុងភូមិចំបក់ សង្កាត់ស្ពានមានជ័យ​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេស បានវាយយកម៉ូតូ​របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមផ្លូវ រួចជិះយកទៅផ្ទះជួលរបស់ខ្លួន​ ដោយដោះយក
គ្រឿងរបស់ម៉ូតូចេញ​ ក្នុងគោលបំណង កុំឲ្យម្ចាស់រកឃើញ​។

ជនសង្ស័យឈ្មោះ គ្រីស្តូហ្វើ អាលិចសែនឌ័រ (Christopher Alexender) ភេទប្រុស​ អាយុ៣៤​ ឆ្នាំ​ជនជាតិ​អាល្លឺមង់​ ស្នាក់នៅបណ្តោះអាសន្នផ្ទះជួល​ ស្ថិតក្នុងភូមិដើមស្រល់​ សង្កាត់មនោរម្យ​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី
កាន់លិខិតឆ្លងដែនលេខ ​C4KX801XC។

​តាមការធ្វើតេស្តទឹកនោម បង្ហាញថា ជនសង្ស័យខាងលើ មានសារធាតុញៀន​ បច្ចុប្បន្នសមត្ថកិច្ច ត្រូវបាននាំខ្លួនមក
ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕​

Loading...