Post News Media ព័ត៌មានជាតិ អាសូរខ្លាំងណា...

អាសូរខ្លាំងណាស់! ម្តាយទៅច្រូតស្រូវ ទុកកូនឲ្យឪពុកមើល ស្រាប់តែលង់ទឹកស្លាប់២នាក់បងប្អូន​!

សៀមរាប: កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីក្មេង២នាក់លង់ទឹកស្រះស្លាប់ នៅចំណុចវាលស្រែខាងកើតភូមិតាព្រុំ ចម្លាយ១៥០ម៉ែត្រ ផ្លូវទំនប់ ពីភូមិតាព្រុំទៅភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។

ជនរងគ្រោះទី១មានឈ្មោះ ពើយ មេតា ភេទប្រុស អាយុ២ឆ្នាំ មានឪពុក ឈ្មោះ ប៉ក់ពើយ អាយុ២៨ឆ្នាំ និងម្ដាយឈ្មោះ កន អុក អាយុ២៤ឆ្នាំ រស់នៅភូមិតាព្រុំ និងទី២មានឈ្មោះ គ្រី ប៉ារ៉ាឌី ភេទប្រុស អាយុ២ឆ្នាំ មានឪពុកឈ្មោះ ស៊ាម គ្រី អាយុ៣៧ឆ្នាំ និងម្ដាយឈ្មោះ នោះ សុហ៊ា អាយុ៣៣ឆ្នាំ រស់នៅភូមិតាព្រុំ គ្រួសារទាំង២នេះជាបងប្អូនបង្កើតនិងគ្នាហើយពេលទៅច្រូតស្រូវបានទុកកូននៅផ្ទះជាមួយឪពុកឲ្យមើល។ លុះដល់ម៉ោងកើតហេតុ ក្មេង​នៅលេងជាមួយបងប្អូនជីដូនមួយ៤នាក់ ឯ២នាក់ទៀតនោះ​ឈ្មោះកាយចន្រ្ទា ភេទស្រី អាយុ៤ឆ្នាំនិងឈ្មោះ ស្រស់ ចាន់យ៉ា ភេទស្រី អាយុ៤ឆ្នាំ រហូតដល់ម៉ោង៥ ឈ្មោះសី មកពីចម្ការបន្លែបានប្រទះឃើញក្មេងអណ្ដែតទឹកម្នាក់ ក៏ចុះទៅស្រង់ ហើយអ្នកភូមិក៏ផ្អើលទៅមុចទឹករកឃើញម្នាក់ទៀត ឯ២នាក់ទៀតជាក្មេងស្រីៗពុំបានចុះលេងទឹកទេ។

សូមបញ្ជាក់ថា ស្រះទឹកនោះមានជម្រៅ៣មទទឹង១៥មបណ្ដោយ២០ម ដែលអេស្កាកាយយកអាចម៍ដីធ្វើផ្លូ​វ​៕

Loading...