ព័ត៌មានជាតិ

​សង្ស័យ​​តា​ចិញ្ចឹម​វាយ​ធ្វើបាប ​យក​ទូរស័ព្ទ​ដៃ​​iPhone​XS​វិញ! នារីរូបស្រស់ម្នាក់ ​​ជិះ​ម៉ូតូមក​លោតទឹក​នៅ​លើ​ស្ពាន​ជ្រោយចង្វារ…!

ភ្នំពេញ: ស្ត្រីម្នាក់បានវិបត្តិក្នុងគ្រួសារបានសម្រេចចិត្តជិះម៉ូតូមួយគ្រឿងមកលោតទឹកពីលើស្ពានជ្រោយចង្វារតែត្រូវបានប្រជាពរដ្ឋរាយការណ៍ឲ្យប្រជាការពាចុះជួយអន្តរាគមន៍។

ហេតុការណ៌នេះកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៨ ស្ថិតនៅ​លើស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះមានអាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ​ខណ្ឌទួលគោក។

តាមប្រភពពីប្រជាការពារដែលយាមគោលដៅគល់ស្ពានបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រីខាងលើជិះម៉ូតូZOOMER-X ពណ៌ខ្មៅ លាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ.1GL-2238
ជិះពីលិចទៅកើតឡើងលើស្ពានជ្រោយចង្វារ ខណ:ដែលជិះដល់ពាក់កណ្ដាលស្ពានបានឈប់ម៉ូតូរួចហើយតោងបង្កាន់ដៃស្ពានយំរហូត ឃើញដូច្នោះប្រជាពករដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានទៅរាយការណ៍ប្រាប់កម្លាំងប្រជាការពារដែលប្រចាំការនៅគោលដៅក៏ចុះភ្លាមៗមកដល់កន្លែងកើតហេតុរួចបានលួងលោមឲ្យនារីរងគ្រោះកុំឲ្យគិតខ្លី។ ទោះបីព្យាយាមណែនាំយ៉ាងណាក៏ស្ត្រីនោះមិនព្រមស្ដាប់គិតតែចង់និងលោតទឹកធ្វើឲ្យប្រជាការពារសម្រេចចិត្តនាំអ្នកសែងស្ត្រីនោះមកគល់ស្ពានត្រើយខាងកើតរួចបានដឹកតាមម៉ូតូមកប៉ុស្តិ៍ជ្រោយចង្វារ ដើម្បីឲ្យសមត្ថកិច្ចសាកសួរនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលស្ត្រីនោះទៅផ្ទះវិញ៕

មតិយោបល់