ព័ត៌មានជាតិ

​បុរសម្នាក់ទៅដកព្រលិត រអិលជើងធ្លាក់ចូលទឹកស្រះជម្រៅ៤ម៉ែត្រលង់ស្លាប់យ៉ាងអាណោចអាធម៌!

ពោធិ៍សាត់: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបុរសម្នាក់លង់ទឹកស្លាប់ នៅភូមិទួលគូ ឃុំកោះជុំ ស្រុក​ក្រ​ណ្តៀ​ង​ ខេត្ត​ពោ​ពិ៍សា​ត់​។

ជនរងគ្រោះឈ្មោះសាយ ហ៊ន ភេទ ប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិទួលគូ ឃុំកោះជុំ ស្រុក​ក្រ​ណ្តៀ​ង​ ខេត្ត​ពោ​ពិ៍សា​ត់​។

មូលហេតុ ជនរងគ្រោះទៅដកព្រលិត ចម្ងាយពីផ្ទះ៥០ម៉ែត្រ ហើយរអិលជើងធ្លាក់ចូលស្រះទឹកជម្រៅ៤ម៉ែត្រ បណ្តាលឲ្យលង់ទឹកស្លាប់ តែម្តង។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចុះដល់កន្លែងកើតហេតុពិនិត្យសាកសពពុំមានស្លាកស្នាមនិងសាក្សីអ្នកស្រុកបំភ្លឺសពពិតជាបានស្លាប់ដោយលង់ទឹកនិងប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

មតិយោបល់