ព័ត៌មានជាតិ

អាណិតគាត់ណាស់ចាស់ហើយខំងើបតាំងពីម៉ោង៣ទៀបភ្លឺ បែរជាជួបរឿងអកុសល​ទៀត…!

ភ្នំពេញ: លោកយាយលក់បន្លែវ័យ៦៦ឆ្នាំម្នាក់ បានក្អួតឈាមស្លាប់ភ្លាមៗនៅកន្លែងពេលដើរទៅបន្ទប់ទឹកតែមិនទាន់ទៅដល់ក៏ជួបរឿងដូច្នេះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៥កែងផ្លូវ១៤៨ក្នុងផ្សារកណ្តាល សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

តាមអ្នកលក់បន្លែប្រុសស្រីនៅក្បែរលោកយាយបានឲ្យដឹងថា លោកយាយខាងលើត្រូវបានគេស្គាល់ថាឈ្មោះ យាយ តឿ មិនស្គាល់ឈ្មោះក្នុងបញ្ជីកំណើតគាត់ទេ​ មានអាយុ៦៦ឆ្នាំ ជាអ្នកលក់បន្លែនៅក្នុងផ្សារកណ្តាល។

តាមប្រភពព័ត៌មានពីអ្នកលក់បន្លែនៅក្បែរលោកយាយឲ្យដឹងថា នៅមុនពេលកើតហេតុ លោកយាយបានមកលក់តាំងពីម៉ោង៣ទៀបភ្លឺដូចសព្វដង នៅវេលាព្រឹកគាត់បានក្អួតឈាមម្តងរួចហើយក្រោយមកនៅវេលាម៉ោងកើតហេតុខាងលើបានដើរចេញពីកន្លែងលក់ដោយកាន់លុយ១០០០រៀលគេសង្ស័យថាទៅបន្ទប់ទឹកដើម្បីក្អួតព្រោះគាត់មិនចង់ក្អួតនៅកន្លែងលក់ តែដើរមិនទាន់ដល់បន្ទប់ទឹកផង ទើបតែដើរដល់ផ្លូវបេតុងលេខ៥កែងផ្លូវ១៤៨ក៏ដើរទ្រេតត្រោតរកដួលបានគេជួយទប់ បន្ទាប់មកក្អួតឈាមម្តងទៀតក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។

ក្រោយពីកើតហេតុត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិដឹកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកអង្គស្នួលខេត្តកណ្តាល៕

មតិយោបល់