Post News Media ព័ត៌មានជាតិ ឆ្ងាញ់ណាស់មែន...

ឆ្ងាញ់ណាស់មែនទេ?! ក.មាន់ ក.ទា ជើងមាន់ ជើងទា ត្រូវសមត្ថកិច្ចឃាត់បានដកហូតបានដុតកម្ទេចចោល

កែប: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាក ដោយមានកិច្ចសហការពី មន្ត្រីស្ថាប័នពាក់ព័ន្ធ ចុះចាប់ ឃាត់ទុក និងដុតបំផ្លាញ ក.មាន់ ក.ទា ជើងមាន់ ជើងទា ខូចគុណភាព ចំនួន៤០៨ គីឡូក្រាម ដែលជនខិលខូចបានធ្វើការនាំចូលតាមច្រករបៀងមកកម្ពុជា ដើម្បីបន្តឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ។

បន្ទាប់ពីបានចុះចាប់ មន្ត្រីកាំកុងត្រូលបានកសាងសំនុំរឿងបញ្ជូនទៅតុលាការខេត្ត៕

Loading...