Post News Media ព័ត៌មានជាតិ កុកភ្លេចជុង ត...

កុកភ្លេចជុង តែជុងមិនភ្លេចកុកទេ! សមត្ថកិច្ចបង្ក្រាបបានក្រុមចោរប្លន់ប្រដាប់អាវុធ៧នាក់នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: ជនសង្ស័យជាក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៧នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកបរសេដ្ឋ សហការជាមួយព្រហ្មទណ្ឌកម្រិតស្រាលខេត្ត និងកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវបង្ក្រាបបាន ដកហូតបានទាំងកាំភ្លើង គ្រាប់កាំភ្លើង ដាវ រួមនឹងវត្ថុតាងមួយចំនួនទៀតផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិត្រពាំងខ្យង ឃុំទួលអិល ស្រុកបរសេដ្ឋ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ទី១ឈ្មោះ ណាំ សែ ភេទ​ប្រុស អាយុ១៩ឆ្នាំ ,ទី២ឈ្មោះ ឈុំ រ៉េត ភេទ​ប្រុស អាយុ៣៣ឆ្នាំ, ទី៣ឈ្មោះ នួន គឹម​ហៃ ហៅ​រ៉ាវុធ ភេទ​ប្រុស , ទី៤ឈ្មោះ ​ផន រ៉ា ភេទ​ប្រុស អាយុ៣១ឆ្នាំ, ទី៥ឈ្មោះ ​ហៃ ហ៊ីម ភេទ​ប្រុស អាយុ៣៥ឆ្នាំ , ទី៦ឈ្មោះ ​លុន វ​ណ្ណ: ភេទ​ប្រុស អាយុ៤០ឆ្នាំ និងជនសង្ស័យទី៦.ឈ្មោះ ​សុខ ថៃ ភេទ​ប្រុស អាយុ១៦ឆ្នាំ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន អាវុធមួយដើមម៉ាក K59 មានគ្រាប់ចំនួន១៧គ្រាន់ និងបង់ចំនួន២ ,ឧបករណ៍សម្រាបធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូ និងឧបករណ៍ឆ្កឹះសោមួយចំនួន , កូន​ពូថៅ​មាន​ស្រោម១ , ដាវ១ដើម , កូន​កាំបិតកៃ១ និងកូនសោ២ចង្កោម។

ពេលនេះជនសង្ស័យទាំង៧នាក់ ត្រូវបានបញ្ជូនទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺដើម្បីចាត់ការ​តាម​និតិ​វិធី៕

Loading...