Post News Media ព័ត៌មានជាតិ អាសូរណាស់! បុ...

អាសូរណាស់! បុរសម្នាក់​​កាប់ឈើធ្នុង​មិនប្រយ័ត្ន រលំសង្កត់ស្លាប់ចោលកូន៤នាក់​..!

​ពោធិ៍សាត: លោកមេប៉ុស្តិ៍ស្នាមព្រះ បានប្រាប់Post News ថា កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ មាន
ករណីបុរសម្នាក់ទៅកាប់ឈើធ្នុងនៅក្នុងចម្ការ ស្រាប់តែរលំសង្កត់លើខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅ​ភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះមាន​ឈ្នោះ អ៊ូ ណូក ភេទប្រុស អាយុ៦១ឆ្នាំ (ជានិវត្តន៍ជន)មានកូន​៤នាក់ ​រស់នៅភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកោសល្យវិច័យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Loading...