Post News Media ព័ត៌មានជាតិ ចុម! រថយន្តស៊...

ចុម! រថយន្តស៊េរីទំនើប៣គ្រឿង បុកបន្តកន្ទុយគ្នានៅមុខស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ!!!

ព្រះសីហនុ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តស៊េរីទំនើបចំនួន៣គ្រឿង បានបុកបន្តកន្ទុយគ្នាពេញទំហឹង បង្កការខូចខាតយ៉ាងដំណំតែម្តង ។

ករណីនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងខេត្តព្រះសីហនុ ប៉ុន្តែករណីនេះមិនបណ្តាលឲ្យមានអ្នកណារបួសនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ៕

Loading...