Post News Media ព័ត៌មានជាតិ ​មន្ត្រី​កាំក...

​មន្ត្រី​កាំកុងត្រូល​ចុះត្រួតពិនិត្យ​ ត្រីចាប ត្រីកាប មឹក បង្គា និងសណ្តែកបណ្តុះ រកសារធាតុគីមី​នៅផ្សារព្រំ!

ប៉ៃលិន: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន ដោយទទួលបានកិច្ចសហការពី មន្ទីរពាណិជ្ជកម្មខេត្ត និងស្ថាប័នដែលពាក់ព័ន្ធនៅមាត់ច្រកទ្វារព្រំដែន បានចុះត្រួតពិនិត្យទំនិញដែលដាក់តាំងលក់នៅផ្សារព្រំ និងគេហដ្ឋាន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

មន្ត្រីជំនាញ បានធ្វើតេស្តបឋមទៅលើគំរូមួយចំនួន ដូចជា៖ ត្រីចាប ត្រីកាប មឹក បង្គា ខ្ញីហាន់ និងសណ្តែកបណ្តុះ។
​ជាលទ្ធផល មន្ត្រីកាំកុងត្រូលពុំបានរកឃើញមានសារធាតុគីមីហាមឃាត់ឡើយ ។

ស្របពេលនោះដែល មន្ត្រីកាំកុងត្រូល បានបន្តសកម្មភាពត្រួតពិនិត្យទំនិញផ្សេងៗទៀត ហើយបានរកឃើញ និងដកហូតទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែលធ្វើឲ្យប៉ះពាល់សុខភាព អ្នកប្រើប្រាស់ សរុបចំនួន 17P’ksg ស្មើរនឹង 2.36 គីឡូក្រាម យកមករក្សារទុកនៅស្នាក់ការដើម្បីចាត់ចែងតាមនីតិវិធី៕

Loading...