ព័ត៌មានជាតិ

សូមជួយShareយកបុណ្យផង! ប្រទះឃើញស្រីស្អាតម្នាក់​មិនប្រក្រតី ដើរសើច​ចូលផ្ទះគេ…!

ភ្នំពេញ: នារីវ័យក្មេងម្នាក់សង្ស័យខូចចិត្ត វិបត្តិផ្លូវចិត្ត ទើបមានសតិមិនប្រក្រតី ដើរសើច តែម្នាក់ឯង តែមិននិយាយស្តី ជាមួយអ្នកណាទាំងអស់ ដើរចូលហាងនំបុ័ង សើច ញញឹម ញញែម ម្នាក់ឯង ត្រូវបានអាជ្ញាធរសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នាំទៅសំចតនៅសាលាសង្កាត់ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨​។

នារីខាងលើ​មិនត្រូវបានស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង២០ឆ្នាំ ខណ:ដែលនាងមិននិយាយស្តីអ្វីទាំងអស់ បានតែញញឹម និងសើច តែប៉ុណ្ណោះ ។

ដោយក្តីអាណិតអាសូរ នារីរូបនេះ ទោះជា​លោក​ចៅ​សង្កាត់ អ្នកសារពត៌មាន មន្រ្តីសាលាសង្កាត់ ប្រើគ្រប់វិធីសាស្រ្ត ព្យាយាមសាកសួរ ដើម្បីរកអត្តសញ្ញាណ ផ្ទះសម្បែង នៅតែនាងមិននិយាយស្តីជាមួយដែរ ។

អាជ្ញាធរសង្កាត់ចោមចៅ៣ សូមធ្វើការអំពាវនាវផងដែរ ដល់សាធារណ:ជន មាតា បិតា អាណាព្យាបាល សាច់ញាតិ បងប្អូនណាដែលបានស្គាល់ នារីរូបនេះ ដូចភិនភាគខាងលើ ឬក្រុមគ្រួសារ ណាដែលបាត់សមាជិកគ្រួសារ ដូចភិនភាគនេះ មេត្តាមកទំនាក់ទំនង នៅសាលាសង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ឬ ទៅទំនាក់ទំនងនៅ មណ្ឌលសំចត សង្គមកិច្ច ស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយសារនារីរូបនេះ នឹងត្រូវបញ្ជូនទៅមណ្ឌលសង្គមកិច្ច ទៅនោះដើម្បីស្នាក់នៅ និងបន្តស្រាវជ្រាវស្វែងរកសាច់ញាតិ​៕

មតិយោបល់