ព័ត៌មានជាតិ

អាណិតណាស់! កូនគេ កូនយើង រវល់ធ្វើការផ្ញើរកូនឲ្យនៅជាមួយម្តាយ មកវិញកូនលង់ទឹកស្លាប់..

ស្វាយរៀង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានក្មេងប្រុស អាយុ៤ឆ្នាំ ម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម និងបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ​ភូមិ​ស្វាយ​ផ្អែម ​ឃុំ​ព្រៃ​តា​អី​ ស្រុក​ស្វាយទាប ​ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា​ ករណីនេះកើតឡើងខណ:ដែលម្តាយក្មេងរងគ្រោះរវល់ទៅធ្វើការ បានផ្ញើរកូនឲ្យនៅជាមួយម្តាយ ស្រាប់តែកើតអកុសល្យកូនអាយុ៤ឆ្នាំ បាន​លង់​ទឹកស្រះ​ស្លាប់ ​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​៥០​ម៉ែត្រ​ពីផ្ទះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យ ប្រគល់សពក្មេងខាងលើឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់