Post News Media ព័ត៌មានជាតិ ២នាក់ប្តីប្រព...

២នាក់ប្តីប្រពន្ធទើបតែទិញផាស់អាប់ ត្រូវរថយន្តបុកពេញទំហឹង រងរបួសធ្ងន់​!

ភ្នំពេញ: ២នាក់ប្តីប្រពន្ធទើបតែទិញផាស់អាប់មួយគ្រឿងបើកក្នុងថ្ងៃនេះក៏ជួបគ្រោះថ្នាក់ចរាចរណ៍របួសធ្ងន់ទាំង២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥
ក្បែរសាលាខណ្ឌឬស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាកគា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2​O-6850 បើកដោយបុរសម្នាក់។
ចំណែកផាស់អាប់ ពណ៌ស ជិះ២នាក់ប្តីប្រពន្ធ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកក្នុងទិសដៅពីជើងទៅត្បូងផាស់អាប់បានបើកពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុផាស់អាប់បានបត់ឆ្វេងបំណងឆ្លងផ្លូវក៏ត្រូវរថយន្តបើកត្រង់មកបុកគ្នាពេញទំហឹង បណ្តាលឲ្យអ្នកជិះផាស់អាប់២នាក់ប្តីប្រពន្ធរងរបួសធ្ងន់តែម្តង ក្នុងករណីនេះមិនបានដឹងថាខាងខុសឬត្រូវនោះឡើយ តែសមត្ថកិច្ចបានវាស់វែងរួចហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់និងទាក់ទងរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែត រីឯរថយន្តរួមទាំងផាស់អាប់ត្រូវបានជំនាញចុះវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

Loading...