ត្បូងឃ្មុំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តដឹកជ័រកៅស៊ូ ឡើងភ្នំមិនរួចក៏រអិលថយក្រោយវិញ បណ្តាលឲ្យក្រឡាប់
ស្លាប់បុរសម្នាក់និងម្នាក់ទៀតរងរបួស កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ គីឡូម៉ែត្រលេខ៤០ ភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះឈ្មោះ ឆេត ឆុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ (ស្លាប់នៅកន្លែងកើតហេតុ) និងឈ្មោះ ហេន ណៃហួយ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូម-ឃុំជាមួយគ្នា(របួសស្រាល) ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។
ចំពោះករណីនេះ សមត្ថកិច្ចបាននាំយករថយន្ត មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ រង់ចាំម្ចាស់មកបំពេញបែបបទត្រឹមត្រូវយកទៅវិញ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់