Post News Media ព័ត៌មានជាតិ បុរសម្នាក់ ត្...

បុរសម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: កាលពីវេលាម៉ោង៥ល្ងាច​ ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​ផ្ទះលេខ​៧៨​​ ផ្លូវ៥៩២​ ក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌ​ទួល​គោក មានករណីបុរសម្នាក់ត្រូវបានចរន្តអគ្គិសនី​ឆក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ បង្កជាការ​ភ្ញាក់​ផ្អើលដល់​សមត្ថកិច្ច។

អ្នកស្លាប់មានឈ្មោះ​ អ៊ីង​ វាសនា​ ភេទប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរជាងភ្លើង​ ហើយមុនពេល​កើតហេតុ​ ជនរងគ្រោះ​បាន​យក​ម៉ូទ័រ​សម្រាប់ដាប់បេតុង​មួយគ្រឿង និង​ជណ្ដើរ​ដេក​មួយ​ ទៅដាប់​ជញ្ជាំង​ថ្មដើម្បី​សម្រាប់​ត​បង្កប់​ខ្សែ​ភ្លើង​ នៅឯជាន់​ទី​១តែ​ម្នាក់ឯង​ ដោយបាត់បុរសរងគ្រោះយូរពេក​ និងស្ងាត់​មិន​ឮសម្លេង​អ្វីសោះ​ក៏មើល ទើបឃើញជនរងគ្រោះបានដេកដួលទៅនិងដីជាប់ជាមួយនឹងជណ្តើរដេក​​ រួមទាំងម៉ូទ័រដាប់បេតុងជាប់នឹងខ្លួនស្លាប់តែម្តង​។

ក្រោយ​ពេល​កើត​ហេតុសព​បុរស​រងគ្រោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់​ញាតិ​​ក្រុម​គ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...