Post News Media ព័ត៌មានជាតិ ច្រើនណាស់!​ ម...

ច្រើនណាស់!​ មានប្រុស មានស្រី ធ្វើអញ្ចឹងធ្វើអី!

ភ្នំពេញ: សមត្ថកិច្ច​ ខណ្ឌជ្រោយចង្វារ​ឆ្មក់ចូលបង្ក្រាប​ ក្រុមអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀន​នៅ​តំបន់ស្មុកស្មាញ ក្រោយវិហារឯករង្សី​ ឃាត់ខ្លួនជន​សង្ស័យ​ប្រុសស្រីរហូតដល់៨នាក់ រួមទាំងថ្នាំញៀនចំនួន១៣កញ្ចប់​។

ប្រត្តិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៨​ នៅ​ចំណុចក្រោយវិហារឯករង្សី ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ​ជនសង្ស័យដែលឃាត់ខ្លួនទាំង៨នាក់ ​មាន២នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន​ ដែលសមត្ថកិច្ចតាម​ប្រម៉ាញ់​ រកចាប់ខ្លួន​។ ចំណែក៦នាក់ទៀតពាក់ព័ន្ធប្រាស់​សារធាតុញៀន។

ក្រោយឃាត់ខ្លួនជនសង្ស័យ ទាំង៨នាក់ រួមនឹងវត្ថុតាង បាននាំមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាកសួរកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិ​វិធីច្បាប់​ ៕

Loading...