ព័ត៌មានជាតិ

ដំណឹងបាត់ចៅស្រី អាយុ ៣ឆ្នាំ នៅកោះកុង

កោះកុង: សមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់ បានមកដាក់ពាក្យបណ្ដឹង ទៅលើជនសង្ស័យម្នាក់ បន្ទាប់បានលួចយកចៅស្រីរបស់គាត់ទៅបាត់ ហើយគេចខ្លួន មិនដឹងទៅទីណាទេ។

តាមបណ្តឹងពីជនរងគ្រោះឈ្មោះ ឯម រឹទ្ធី ភេទ​ប្រុស​ អាយុ​៥៣ឆ្នាំ​ មានទីលំនៅភូមិត្រពាំង ឃុំស្រែអំបិល​ ស្រុកស្រែ​អំបិល​ ខេត្តកោះកុង​ បានមកដាក់បណ្តឹងរាយកាណ៍ នៅផ្នែកជំនាញអធិការដ្ឋាន នគរបាលស្រុកស្រែអំបិលថា៖ កាលពីវេលាម៉ោង ១៧ និង២០ នាទីល្ងាចថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ​​ ម៉ៅ មករា​ ភេទស្រី អាយុប្រមាណ​៣០ប្លាយ មានស្រុកកំណើត ស្រុកម៉ាល័យ ខេត្តបាត់ដំបង អាសយដ្ឋាន​បច្ចុប្បន្ន​មិនស្គាល់ បានមកលេងផ្ទះរបស់គាត់ ហើយក៏បានលួចយក ចៅស្រីរបស់គាត់ ទៅបាត់ (ឈ្មោះ​យូអ៊ី)​ ភេទស្រី​ អាយុ​ ៣ឆ្នាំ គេចខ្លួនបាត់មិនដឹងទៅទីណា។

សូមអំពាវនាវដល់ សមត្ថកិច្ច​ គ្រប់លំដាប់ថ្នាក់​ និង​ មិត្តភក្តិ​ ក្នុងសង្គម Facebook​ ទាំងអស់​បើបានឃើញ ឫបានជួបជនសង្ស័យ តាមរូបភាពខាងក្រោមនេះ មេត្តាជួយផ្តល់​ដំណឹងមកតាមលេខទូរស័ព្ទ សាមីខ្លួន​ ០១៥ ២០​ ៥៥ ៨៧, ០៩៧ ៦១ ៣៩ ៦៤៦ នឹងមានជូនសាគុណ ចំនួន​ ៥០០$ (សូមមេត្តាជួយឃាត់ទុកដោយក្តីអនុគ្រោះ)៕

មតិយោបល់