Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូ រេចង្កូតជ្រុលទៅបុកជាមួយរថយន្តហ្វត បណ្តាលឲ្យរងរបួសមនុស្ស២នាក់!

ព្រៃវែង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៣​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤.០៥​នាទី​ នៅលើ​ផ្លូវជាតិ​លេខ​១១​ ភូមិ​ព្រែក​ខ្សាយ​ ឃុំ​ព្រែក​ខ្សាយ​(​ក​)​ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​និង​រថយន្ត​ទិស​ដៅ​ស្រប​និង​បញ្ច្រាសគ្នា​ ​រថយន្ត​ម៉ាកហ៊ីយ៉ា​ន់​ដាយ​ពណ៌​ខៀវ ​ស្លាក​លេខ​ កំពង់ធំ​​3A-0692​ បើកបរ​ដោយ​ឈ្មោះ​ ផា​ន់​ ផា​រ៉ា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មុខរបរ​បើកបរ​ រស់នៅ​ភូមិ​តា​ដែង​ចាស់ ​ឃុំ​ពោធិ៍​មា​ល​ ស្រុក​ប​សេដ្ឋ​ ខេត្តកំពង់ស្ពឺ​ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។​ ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ​ពណ៌​ស ​ស្លាក​លេខ​ ព្រៃវែង​ 1I-6333​ បើកបរ​ដោយ​ឈ្មោះ​ រស់​ រចនា​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ​ រស់នៅ​ភូមិ​ឧត្តម​ ឃុំ​ព្រែក​ខ្សាយ​(​ក​)​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ បណ្តាលឲ្យរ​ងរ​បួស​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។​

​រថយន្ត​ម៉ាក​ហ្វ​ត​រ៉េ​ន​ជឺ​ ពណ៌​ស​ ស្លាក​លេខ​គ្មាន​ បើកបរ​ដោយ​ឈ្មោះ​ហង្ស​ ប៉ាក់​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​អាជីវករ​ រស់នៅ​ភូមិ​បាទី​ឃុំ​ ស្រុក​ពាម​រក៍​ ខេត្តព្រៃវែង​ រង​របួសស្រាល​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​

ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ រថយន្ត​និង​ម៉ូតូ​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ខ្សាយ​(​ក​)​។​

មូលហេតុ ​រថយន្ត​ម៉ាកហ៊ីយ៉ា​ន់​ដាយ​បើកបរ​មក​ពី​ទិស​ខាងជើង​ទៅ​ត្បូង​ ពេល​នោះ​មាន​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី​បើកបរ​ពីមុខ​រថយន្ត​​ស្រប​ទិស​គ្នា​ រថយន្ត​​បាន​ជាន់​ហ្វ្រាំង​មិន​ជាប់​(​ដាច់​ទុយោ​ហ្វាំ​ង​)​ កាច់ចង្កូត​គេច​ដែរ​តែ​មិន​ផុត​បាន​បុក​ម៉ូតូ​ពីក្រោយ​បណ្តាលឲ្យដួល​ ហើយ​រថយន្ត​​បាន​ជ្រុល​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​ចូល​ផ្លូវ​អាទិភាព​រថយន្ត​ម៉ាក​ហ្វ​ត័​រ៉េ​ន​ជរ​បណ្តាលឲ្យ​រថយន្ត​ម៉ា​ហ្វ​ត​រ៉េ​ន​ជឺ​បុក​ជាមួយ​រថយន្ត​ម៉ាកហ៊ី​យ៉ា​ន់​ដាយ​តែ​ម្តង​​៕​

Loading...