Post News Media ព័ត៌មានជាតិ លោក ប៉ែន កុសល...

លោក ប៉ែន កុសល្យ ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណ:ភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស ថាវី ដែលត្រូវតែងតាំងឲ្យចូលបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ

ឧត្តរមានជ័យ: យោងតាមព្រះរាជក្រឹត្ស របស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងលោក ស ថាវី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ ឲ្យចូលបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ។ និងលោក ប៉ែន កុសល្យ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណ:អភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស ថាវី ដែលត្រូវតែងតាំងឲ្យចូលបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ​៕

Loading...