Post News Media ព័ត៌មានជាតិ ក្មេងប្រុសម្ន...

ក្មេងប្រុសម្នាក់ ទាញខ្សែលេងដែលគេចងនៅសសរហាលខោ​អាវ បាក់គល់​ដួលសង្កត់ពីលើស្លាប់យ៉ាងអាណោចអាធម៌!

រតនគិរី: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីបាក់គល់សសរដួលសង្កត់ពីលើក្មេងម្នាក់ បណ្តាលឲ្យស្លាប់ នៅចំណុចល្អឺនកាំងមីស ភូមិល្អឺនកាំងមីស ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

ជនរងគ្រោឈ្មោះ សុខ នុត ភេទប្រុស អាយុ​៦ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស មានទីលំនៅភូមិ​ឃុំ​កើតហេតុ។
មូលហេតុ ក្មេងទាញខ្សែលេងដែលគេចងហាលខោ អាវ ហើយពេលនោះក៏បាក់គល់សសរដួលសង្កត់ ចំក្បាលនិងដងខ្លួនខាងស្តាំបណ្តាលឲ្យស្លាប់។

បច្ចុប្បន្ន កម្លាំងជំនាញអធិការនិងប៉ុស្តិ៍បានធ្វើកំណត់ហេតុប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Loading...