Post News Media ព័ត៌មានជាតិ ប្រយ័ត្នស្រីៗ...

ប្រយ័ត្នស្រីៗដែលចង់ស្អាត! ​សមត្ថកិច្ច​​បង្ក្រាប​ហាង​លក់​គ្រឿងក្រអូប​យីហោ​ សុខ​ បញ្ញា​ពេជ្រ​ ពាក់ព័ន្ធ​នឹង​ការ​បើក​គ្មាន​ច្បាប់​​លក់​ឡេ​លាយ​ក្លែងក្លាយ

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប​ចុះ​បង្ក្រាប​ទីតាំង​លក់​គ្រឿងក្រអូប​យីហោ​ សុខ​ បញ្ញា​ពេជ្រ​ ពី​បទ​បើក​គ្មាន​ច្បាប់ទម្លាប់​ និង​លក់​ផលិត​ក្លែងក្លាយ​(​ឡេ​លាយ​)​។​

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​​និង​៣០​នាទីរសៀល ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ខាងលិច​ផ្សា​រលើ​ធំ​ថ្មី​ ​ភូមិ​ដក​ពោធិ៍​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​។​

​លោក​វរសេនីយ៍ឯក​ សឿ​ន​ សេន​ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​បង្ក្រាប​នេះ​គឺ​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ជួន​ សុ​បញ្ញា​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្តសៀមរាប​ និង​លោក​ឧត្តមសេនីយ៍ត្រី​ ម៉ក់​ ធា​រ៉ា​ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ រួម​និង​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។​

លោក​បន្ត​ថា​ការ​ចុះ​បង្ក្រាប​ទីតាំង​គ្រឹះស្ថាន​ លក់​គ្រឿងក្រអូប​យីហោ​ សុខ​ បញ្ញា​ពេជ្រ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ជា​ ដា​រ៉េ​ត​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​នេះ​គឺ​យើង​បាន​ស្រាវជ្រាវ​រក​​ឃើញ​ទីតាំង​ខាងលើ​នេះ​ បើក​គ្មាន​ច្បាប់ទម្លាប់​ និង​លក់​ផលិត​ក្លែងក្លាយ​។​លោក​បន្ត​ថា​ វត្ថុ​តាង​ដកហូត​រួម​មាន​ឡេ​លាយ​ គ្មាន​ច្បាប់ទម្លាប់​ចំនួន​ ១១​មុខស្មើ​និង​១៧០៦​ប្រអប់​។​

លោក​បន្ត​ថា​ ចំពោះ​ម្ចាស់​ទីតាំង​ឈ្មោះ​ជា​ ដា​រ៉េ​ត​ កម្លាំង​លោក​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការ​ខេត្ត​បន្ថែម​ទៀត​ ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ផលិត​ឡេ​ក្លែងក្លាយ​ទាំងនេះ​យក​ផ្តន្ទាទោស​តាម​ផ្លួ​វ​ច្បាប់​និង​ត្រូវ​បាន​ពិន័យ​អន្ត​រកា​ ចំនួន​ ៤​លាន​រៀល​ ដោយ​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​៕

Loading...