Post News Media ព័ត៌មានជាតិ ចុមកក្រើកហើយ!...

ចុមកក្រើកហើយ! សមត្ថកិច្ចចាប់ខ្លួនទាហានស័ក្តិ៤ម្នាក់ រួមនឹងប្រពន្ធ ពាក់ព័ន្ធករណីប្លន់យ៉ាងច្រើនករណីនៅខេត្តកំពង់ស្ពឺ

ភ្នំពេញ: កាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក​ ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ សមត្ថកិច្ចបានធ្វើការបង្ក្រាបនិងឃាត់ខ្លួន ទាហានស័ក្តិ៤ម្នាក់ រួមនឹងប្រពន្ធតាមដីកាបង្គាប់របស់តុលាការ ពាក់ព័ន្ធករណីប្លន់យ៉ាងច្រើនករណីនៅខេត្តកំពង់ស្ពឺ នៅផ្លូវបេតុលេខ៩៣ហ្សេត​ ភូមិផ្សារតូច​ សង្កាត់ទួលសង្កែ១​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហាត់ ឆាយ ភេទប្រុស អាយុ​៤២ឆ្នាំ។ចំណែកប្រពន្ធវិញមិនមានការពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

ក្នុងនោះសមត្ថកិច្ចដកហូតបានរថយន្ត១គ្រឿង, ម៉ូតូ​ PCX​ ១គ្រឿង, អាវុធ២ដើម (មានគ្រាប់ជាច្រើនគ្រាប់), កាតគ្រីរថយន្តនិងម៉ូតូចំនួន១៤ស្លាកលេខ, រថយន្ត១គ្រឿង និងសម្ភារ:ពាក់ពន្ធ័បទល្មើសមួយចំនួនទៀត ហើយការចាប់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យចូលខ្លួនលេខ៤២២១​ ចុះថ្ងៃទី០៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ របស់លោក អ៊ូ​ ផាត តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ករណីលួចមានស្ថានទម្ងន់ទោសនៅខេត្តកំពង់ស្ពឺ ហើយត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ តែបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត៕

Loading...