Post News Media ព័ត៌មានជាតិ សមត្ថកិច្ចរកឃ...

សមត្ថកិច្ចរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងហាមឃាត់ចរាចរណ៍លក់ជាច្រើនមុខ នៅក្នុងផ្សារនៃក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: ដើម្បីអនុវត្តតាមបទបញ្ជារបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម ស្វែងរកសារធាតុគីមីក្នុងផលិតផលនិងគ្រឿងផ្សំដែលដាក់ក្នុងចំណីអាហារ​ នៅ​ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨​នេះ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យមើលរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់នៅតាមគេហដ្ឋាន និងក្នុងផ្សារតាមភូមិនៃសង្កាត់ទាំង២នៃក្រុងប៉ោយប៉ែត។

លោក សាន​ វិជ្ជាសារ៉ាវុធ​ ប្រធានប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះប្រតិបត្តិការធ្វើឡើងដោយផ្អែក ទៅលើច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផល និងសេវាកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយ:គ្រប់គ្រងហានិភ័យ ត្រួតពិនិត្យជា លក្ខណ:រូបវ័ន្តសមិទ្ធិផលម្ហូបអាហារ ត្រួតពិនិត្យទៅលើស្លាកសញ្ញាសំបកវេចខ្ចប់ និងថ្ងៃខែឆ្នាំផលិត របស់ក្រុមហ៊ុននីមួយៗ ដែលធ្វើការ នាំចេញចែកនៅតាមទីផ្សារនានា។

ដោយឡែកថ្ងៃនេះក្រុមការងារ បានទទួលបទបញ្ជារបស់អគ្គនាយដ្ឋានកាំកុងត្រូល ចុះធ្វើការត្រួតពិនិត្យ និងអនុវត្ត​ដើម្បីស្វែងរកវត្តមានសារធាតុគីមី​ ព្រោះសារធាតុគីមីនេះ គឺជាសារធាតុគីមីបន្ថែម ក្នុងម្ហូបអាហារវាមានមុខងារ ថែរក្សា ផលិតផលឲ្យមានអាយុកាលវែង និងហាមប្រើក្នុងផលិតផលម្ហូបអាហារ​ ដែលបង្កគ្រោះថ្នាក់ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា​ ការចុះប្រតិបត្តិការ​របស់សាខាកាំកុងត្រូល ដើម្បីស្វែងរកសារធាតុគីមីដែលផ្សំក្នុងផលិតផលម្ហូបអាហារ​ ក្រុមការងាររកឃើញថាមិនមានការដាក់លាយគីមីហាមឃាត់ឡើយ​ ប៉ុន្តែបានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់និងហាមឃាត់ចរាចរណ៍លក់ជាច្រើនមុខយកមករក្សាទុកដើម្បីរង់ចាំកម្ទេចចោល៕

Loading...