Post News Media ព័ត៌មានជាតិ រថយន្តសាំយ៉ុង...

រថយន្តសាំយ៉ុងដឹកពងទា បែកកង់ក្រឡាប់ចាក់ពងទាចោលពេញផ្លូវ!

ភ្នំពេញ: រថយន្តសាំយ៉ុងដឹកពងទាមួយគ្រឿង ខណ:​ដែលបើកបរ សុខៗស្រាប់តែបែកកង់ក្រោយក្រឡាប់ធ្លាក់ចិញ្ចើមផ្លូវចាក់ពងទាចោលតែសំណាងល្អអ្នកបើកបរលូនចេញដោយសុវត្ថិភាព មិនមានអ្នករងរបួស កាលពីវេលាម៉ោង១២នឹង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ម្តុំមុខអធិការដ្ឋានខណ្ឌព្រែកព្នៅ ភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

រថយន្តម៉ាកសាំយ៉ុង ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ កំពង់ឆ្នាំង2B-4219 ជារថយន្តដឹកពងទាមិនត្រូវបានស្គាល់ឈ្មោះនោះទ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ឃើញរថយន្តខាងលើ បើកបរតាមផ្លូវជាតិលេខ៥ក្នុងទិសដីពីជើងទៅត្បូងល្បឿនលឿនគួរសមគោលបំណងដឹកពងទាពីខេត្តកំពង់ឆ្នាំងទៅឲ្យម៉ូយនៅម្តុំផ្សារដើមគ​ ខណ:ដែលបើកដល់ចំណុចខាងលើស្រាប់តែរថយន្តបែកកង់ក្រោយក្រឡាប់ទៅចិញ្ចើមផ្លូវចាក់ពងទាតែសំណាងល្អ អ្នកបើកបរលូនចេញដោយសុវត្ថិភាព រងខូចខាតតែរថយន្ត ចន្តិចបន្តួចហើយក៏មិនប៉ះពាល់ដល់អ្នកដទៃនោះឡើយ។

ក្រោយកើតហេតុ រថយន្តរងខាលើត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌព្រែកព្នៅ ដើម្បីរង់ចាំការដោះស្រាយពីព្រោះរថយន្តបង្កក្រឡាប់ប៉ះបង្គោលបេតុងសាធារណ:នៅតាមចិញ្ចើមរងការខូចខាតអស់២ដើម៕

Loading...