Post News Media ព័ត៌មានជាតិ អគ្គិភ័យឆាបឆេ...

អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ផ្អើលសមត្ថកិច្ចនិងរថយន្តពន្លត់អគ្គិភ័យនៅក្រុងព្រះសីហនុ

ព្រះសីហនុ: មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមនឹងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤០នាទី រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបន្ទប់ជាន់ទី៣ ផ្លូវសេតេ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចអាចគ្រប់គ្រងស្ថានការណ៍បានមិនឲ្យឆេះរាលដាលនោះទេ ត្រូវបានរលត់ទៅវិញនៅម៉ោងប្រមាណ៣និង១០នាទីរសៀលថ្ងៃដដែល៕

Loading...