Post News Media ព័ត៌មានជាតិ ចោរឆក់ធ្វើសកម...

ចោរឆក់ធ្វើសកម្មភាពចំថ្ងៃស៊យ ឆក់កាបូបពីស្ត្រីជនជាតិចិនមិនសម្រេច របូតម៉ូតូNexមួយគ្រឿង

ភ្នំពេញ: ចោរឆក់ធ្វើសកម្មភាពចំថ្ងៃស៊យ ឆក់មិនបានសម្រេច ហើយអស់ម៉ូតូមួយគ្រឿងទៀត ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិចិនម្នាក់ដែល កំពុងធ្វើដំណើរដើរតាមផ្លូវ ស្រែកផ្អើលពលរដ្ឋជួយដេញចាប់ ដួលរត់ចោលម៉ូតូ ប៉ូលិសយកទៅរក្សាទុក កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ លើផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អ័រគីដេរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្ដីអ្នកបកប្រែបានប្រាប់ថា មុនពេលកើតហេតុស្ត្រីរងគ្រោះជាជនជាតិចិនបានដើរលើដងផ្លូរ២០០៤ ដោយមានគ្នា២នាក់ ប្រុសម្នាក់ជាជនជាតិចិន ដូចគ្នាក្នុងទិសដៅពីកើតមកលិច ខណ:មកដល់គោលដៅខាងលើស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក SUZUKInex ពណ៌ស លាយទឹកក្រូចស៊េរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HH-6781 ជិះតាមពីក្រោយ ដល់ទន្ទឹម រួចធ្វើសកម្មភាពឆក់កាបូប មិនបានសម្រេច ស្រែកផ្អើលពលរដ្ឋជួយដេញ ចាប់ម៉ូតូ ដួល ធ្វើឲ្យជនសង្ស័យភ័យ ស្លន់ រត់ចោលម៉ូតូ គេចទៅបាត់ តែម្តង។

ជនរងគ្រោះបានឲ្យដឹងថា ក្នុងកាបូបអត់មានអ្វីក្រៅពីលុយបន្តិចបន្តួចនិងឯកសារមួយចំនួន តែសំណាងល្អប្តូរម៉ូតូចោរមួយគ្រឿង គ្រាន់ទុកឲ្យប៉ូលិស ប្រើ។

ក្រោយកើតហេតុ សមត្ថកិច្ចយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុក ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងហើយដែរ ដើម្បីឲ្យសមត្ថកិច្ច បន្តស្រាវជ្រាវ តាមចាប់ដល់ផ្ទះតែម្តង ដោយសារ ស្គាល់ស្លាកលេខម៉ូតូអស់ហើយ វាគ្មានអ្វីពិបាកតាមចាប់នោះទេ ៕

Loading...