Post News Media ព័ត៌មានជាតិ ប្រទះឃើញសពបុរ...

ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅក្នុងដីឡូត៍មួយកន្លែង នៅស្រុកមុខកំពូល!

កណ្តាល: កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីប្រទះឃើញ​សពបុរសម្នាក់​ដេកស្លាប់នៅក្នុងដីឡូត៍មួយកន្លែង ភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

​​ជនរងគ្រោះមានឈ្មោះ ហ៊ាន សុផល ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិវាលឃុំ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុ​(ជាមនុស្សសសៃប្រសាទ)​។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យនិងកោសល្យវិច័យសាកសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គ​ប្រាកដមែន មិនជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ៕

Loading...