ព័ត៌មានជាតិ

សមត្ថកិច្ច បង្ហាញមុខក្រុមក្មេងទំនើងគប់រថយន្តប្រជាពលរដ្ឋ ពេលរាត្រីមុនដេកគុក!

កំពង់ឆ្នាំង: សមត្ថកិច្ចបានបើកការស្រាវជ្រាវ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៨នាក់ ក្នុងចំណោមបក្ខពួក១១នាក់ ដែលធ្វើសកម្មភាពគប់កញ្ចក់រថយន្តប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៥ ក្នុងស្រុករលាប្អៀរ និងស្រុកបរីបូណ៍ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ -១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

បញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះមិនត្រឹមតែបង្ករអសន្តិសុខ គប់រថយន្តប្រជាពលរដ្ឋនោះទេ ថែមទាំងមានខ្លះ ជាមេខ្លោងចែកចាយថ្នាំញៀន និងប្រើថ្នាំញៀនទាំង៨នាក់ ដោយសមត្ថកិច្ចដកហូតបាន ដុំថ្ម និងម៉ូតូចំនួន៥គ្រឿងដែលជិះធ្វើសកម្មភាពរាល់រាត្រីផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់