Post News Media ព័ត៌មានជាតិ បុរសម្នាក់មាន...

បុរសម្នាក់មានជំងឺសសៃប្រសាទ ដេកស្លាប់ក្នុងដីឡូត៍មួយកន្លែង

កណ្តាល: បុរសម្នាក់មានជំងឺសសៃប្រសាទ បានដេកស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហ៊ាន សុផល ភេទប្រុស អាយុ៤០ឆ្នាំ ជាមនុស្សសសៃប្រសាទ និងតែងផឹកស្រាស្រវឹងជាប្រចាំ លុះដល់ថ្ងៃកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅចំណុចដីឡូត៍ខាងលើតែម្តង ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចដើម្បីធ្វើកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...