Post News Media ព័ត៌មានជាតិ រថយន្តស៊េរីទំ...

រថយន្តស៊េរីទំនើបម៉ាកPORSCE ស្លាកលេខភ្នំពេញ2BE-2212 ពន្លះម៉ូតូកង់បីឥណ្ឌាពីក្រោយប៉ើងទៅប៉ះរថយន្ត១គ្រឿងទៀត បុរសម្នាក់របួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនើកម៉ាក PORSCHE មួយគ្រឿង បោះពួយទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបើកបរដោយបុរសម្នាក់ពីក្រោយប៉ើងទៅប៉ះរថយន្តមួយគ្រឿងចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់ រួចរថយន្តបង្កបើករត់ត្រូវបានសមត្ថកិច្ចដេញចាប់យកមកដោះស្រាយគ្នានៅនឹងកន្លែងកើតហេតុវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែងនិងផ្លូវ៩៥ ក្នុងសង្កាត់បឹងកែងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីនើបមួយគ្រឿងម៉ាក PORSCHE ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BE-2212 ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1Z-1222 បើកបរដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យម៉ូតូកង់បីប៉ើងទៅប៉ះរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-4458 ចតស្ងៀមនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យរងការខូចខាតផ្នែកខាងយ៉ាងដំណំ។ ចំណែកម្ចាស់ម៉ូតូកង់បីរងរបួសធ្ងន់បន្ទាប់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។ ចំណែករថយន្តបង្កបានព្យាយាមបើករត់មកដល់ចំណុចផ្លូវលខ៣៥០កែងនិងផ្លូវលេខ១៦៣ ត្រូវបានសមត្ថកិច្ចដេញចាប់បានយកមកដោះស្រាយគ្នានៅកន្លែងកើតហេតុវិញ។ រីឯម៉ូតូកង់បីរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុខាងម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយខាងម្ចាស់រថយន្តព្រូលដើម្បីបញ្ចប់រឿង។ ចំណែកខាងម៉ូតូកង់បីធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Loading...