ព័ត៌មានជាតិ

ជិះម៉ូតូមកពីទិញថ្នាំញៀនយកទៅជក់ មិនទាន់បានជក់ផង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនបុរស២នាក់ដកហូតបានថ្នាំញៀន១កញ្ចប់តូច ខណ:បុរស២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីទិញថ្នាំញៀន ឆ្លងកាត់គោលដៅ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចសណ្ឋាគារឈូកទិព្វ តាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

សមត្ថកិច្ចប្រាប់ឲ្យដឹងថាបុរសទី១ មានឈ្មោះ ស៊ី ធា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិឬស្សី​ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិពពិលអំពក ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ។ ទី២មានឈ្មោះ និល ណឺប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសំណង់ ស្នាក់នៅបូរីរិទ្ធ ភូមិសំបុកចាប សង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិឃុំជាមួយគ្នា បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1B-9671។

សមត្ថកិច្ចបានឲ្យដឹងថាមុននិងធ្វើការឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើនេះកម្លាំងសមត្ថកិច្ច បានដាក់គោលដៅត្រួតពិនិត្រអាវុធជាតិផ្ទុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចកើតខាងលើ ខណ:នោះក៏ឃើញយុវជន២នាក់ជិះម៉ូតូមួយគ្រឿងទិសដៅពីកើតទៅលិចដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់ឆេកឆេនៅលើខ្លួនប្រាណបានប្រទះឃើញថ្នាំញៀន១កញ្ចប់តូច ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់តែម្តង។ តាមចម្លើយសារភាពពីបុរសទាំង២នាក់បានប្រាប់ថារូបគេបានទិញញៀន១កញ្ចប់នេះនៅម្តុំក្តាន់ដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្ន បុរសទាំង២នាក់ខាងលើរួមនឹងម៉ូតូត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

មតិយោបល់