ព័ត៌មានជាតិ

អគ្គិភ័យ​ឆាបឆេះ​កម្ទេច​ជ័រ​នៅរោង​ចក្រ​ផលិត​ស្បែក​ជើងសេងសាន់ស៊ូ​ ​បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ:​ អគ្គិភ័យ​បានឆាបឆេះ​កម្ទេច​ជ័រ​ដែលគេ​ គចោលនៅខាងមុខរោងចក្រផលិត​ស្បែក​ជើង​យីហោ​ សេងសាន់ស៊ូ​ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់​សមត្ថកិច្ច​មូល​ដ្ឋាន​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​ កាលពីវេលា​ម៉ោង​១០និង២០នាទី​យប់​ ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ត្រង់ចំណុចរោងចក្រផលិតស្បែកជើង​ សេងសាន់ស៊ូ​ តាមបណ្តោយផ្លូវ​សម្តេច​ជាស៊ីម​ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បើតាមសម្តីពីបុរសម្នាក់ឈ្មោះ​ គិត សីហា អាយុ៣៥ឆ្នាំ ជាសន្តិសុខយាមរោងចក្រកើតហេតុខាងលើ​ បានរៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​គាត់កំពុងសម្រាក​នៅក្នុងរោងចក្រខាងលើ​។ លុះដល់វេលាកើតហេតុគាត់ក៏បាន​ធំក្លិន​ឈ្ងៀម​ចេញមកពីខាងក្រៅ ខណ:នោះគាត់ក៏បានដើរទៅមើលក៏ឃើញមាន​អណ្ដាត​ភ្លើង​បានកំពុងឆាបឆេះគំនរ​កម្ទេច​ជ័រ​ដែលគេ​ចាក់គរចោលនៅក្នុងរបង​ ខាងមុខរោង​ចក្រ។ ភ្លាមនោះគាត់ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់​ផ្អើល​ដល់បុគ្គលិកជាជនជាតិចិនដែលស្នាក់នៅក្នុងនោះ​ បាននាំគ្នាយក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ និង​បានរាយការណ៍​ទៅ​សមត្ថកិច្ច​មូល​ដ្ឋាន​រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យចុះមកជួយអន្តរាគន៍​។ បន្ទាប់មកក៏មានរថយន្តពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មកចំនួន២គ្រឿង​ រួចក៏បាន​ធ្វើ​ការ​បាញ់​ពន្លត់​អស់ទឹក​មួយ​គ្រឿង​ក៏រលត់​ទៅវិញ​ជា​ស្ថាពរ​។

ចំពោះ​ករណី​ខាងលើ​គឺ​មិន​បង្ក​ឲ្យឆេះ​រាល​ដាល​ដល់​ផ្ទះ​អ្នក​ជិត​ខាង​រឺរោងចក្រ​ខាង​លើ​នោះទេ​គឺ​គ្រាន់តែឆេះខូចខាតកម្ទេច​ជ័រ​ដែលគេ​ចាក់ចោល​តែ​ប៉ុណ្ណោះ​។ ហើយជំហ៊ាន​ដំបូង​សមត្ថកិច្ច​សណ្ឋាន​ថា​មាន​អ្នក​បោះ​កន្ទុយ​បារី​ចូល​ទៅ​ក្នុង​នោះ​ទើប​បង្ក​ឲ្យឆេះ​តែ​ម្ដង​៕

មតិយោបល់