Post News Media ព័ត៌មានជាតិ នារីជាកម្មករស...

នារីជាកម្មករសាងសង់គម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ៥ម្នាក់ ត្រូវរឺឡូកិនស្លាប់យ៉ាងរន្ធត់

បន្ទាយមានជ័យ: សមត្ថកិច្ចបានប្រាប់Post Newsថា ពិតជាមានករណីរឺឡូបើកកិនកម្មករសាងសង់គម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ៥ ស្លាប់យ៉ាងរន្ធត់ពិតប្រាកដមែន។

ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៥(ផ្លូវវៀងក្រុង)។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះវ៉ាន់ ឈៀក ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ត្រូវបានរឺឡូកិនស្លាប់ភ្លាមៗ ខណ:ដែលមេឃក្តៅឃើញរឺឡូឈប់ក៏មកអង្គុយផ្អែកនឹងកង់រឺឡូ ក្នុងពេលតៃកុងរឡូចុះបត់ជើងតូច(នោម) ហើយតៃកុងមកវិញមិនចាប់អារម្មណ៍ ក៏បើកបន្តទៅមុខកិនតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...