Post News Media ព័ត៌មានជាតិ គ្រូបង្រៀនម្ន...

គ្រូបង្រៀនម្នាក់ ជួបគ្រោះថ្នាក់ចរាចណ៍ ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ ២នាក់

ពោធិ៍សាត់: កាលពីម៉ោង​ ១១ និង៣០​ នាទីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ​មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ​រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យនៅកំណាត់ផ្លូវជាតិលេខ៥៥​ ចន្លោះគីឡូម៉ែត្រ​លេខ​១២៨-១២៩​ ភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង។

ម៉ូតូម៉ាក​ឌ្រីម​សង់​សេ១២៥​ ពណ៌ខ្មៅ​ ​ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 1H-2444 ធ្វើដំណើរ​ពីកើតទៅលិច បើកបរ​ដោយឈ្មោះ ឈិន​ សម្បត្តិ​​ ភេទប្រុស​ អាយុ​ ១៦ ឆ្នាំ​ ​រស់នៅ​ភូមិ​ឃុំខាងលើ​(របួសធ្ងន់)​ បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់​ បានបុកម៉ូតូម៉ាក​ ហ្សូម័រអ៊ិច​ ពណ៌​ក្រហម​ គ្មានស្លាកលេខ​ បើកបរ​ដោយឈ្មោះ​ សន​ ផល្លា ភេទស្រី​​ អាយុ​ ៣១​ ឆ្នាំ មុខរបរ​គ្រូបង្រៀន​ រស់នៅ​ភូមិក្រាំងរងៀង​ ឃុំ​អន្លង់រាប​ (របួសធ្ងន់​)​ បញ្ជូនទៅ​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែង និងយកវត្ថុតាង​មករក្សាទុក​នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប​ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេល​ក្រោយ៕

Loading...