Post News Media ព័ត៌មានជាតិ ម៉ូតូពីរគ្រឿង...

ម៉ូតូពីរគ្រឿងពន្លះគ្នា របួសធ្ងន់ស្រាល ៣នាក់

ប៉ៃលិន: កាលពីវេលាម៉ោង ២៣ និង៣០នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្ដាលឲ្យងរបួសធ្ងន់ស្រាល ៣នាក់ នៅចំណុចភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះទី១ឈ្មោះ វ៉ឹង រ័ត្ន ភេទប្រុស អាយុ ២៤ឆ្នាំ បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1S-6778 រងរបួសជើងខាងស្ដាំ និងទី២អ្នករួមដំណើមានឈ្មោះ ធី សេត ភេទប្រុស អាយុ ២០ឆ្នាំ រងរបួសបែកក្បាល និងជើង អ្នកទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកទី៣.ឈ្មោះ សៅ គីម ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិវាល ឃុំសាលាក្រៅ បើកបរម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ ភព១ រ៨៧០៩ រងរបួសបាក់ជើងខាងឆ្វេង។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ ដើម្បីរង់ចាំធ្វើការដោះស្រាយ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន៕

Loading...