Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! បុរសម្នាក់ចេញទៅនេសាទ​ ស្រាប់តែលិច​ទូក បណ្ដាលឲ្យ​លង់ទឹក​ស្លាប់តែម្ដង នៅបាត​អាងវារី​អគ្គីសនី​តាតៃ

ពោធិ៍សាត់: យោងតាមផេកហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីបុរសរង​គ្រោះជាអ្នក​នេសាទ​ម្នាក់ ​បាន​អុំទូក​ទៅដាក់​មងនៅ​ចំណុចអូរតាឡុះ (ហៅអូរ​ក្របីងាប់) ស្ថិតក្នុងភូមិលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបាត់​ខ្លួនដោយ​សង្ស័យ​លង់ទឹក​បាតអាង​វារីអគ្គី​សនីតាតៃ​ស្លាប់បាត់​បង់ជីវិត កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

តាមការ​ឲ្យពីប្រជា​ពលរដ្ឋ​ឈ្មោះ សន ចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ​ឃុំខាងលើ​បានប្រាប់​សមត្ថកិច្ចឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះឈ្មោះ ទៀង ទឿន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ​ឃុំជាមួយ​គ្នាបានចេ​ញទៅមើល​មងដែលខ្លួ​នបានទៅ​ដាក់នៅ​បាតអាង​វារីអគ្គីសនី នៅចំណុចអូរតាឡុះ ហើយបាត់​ខ្លួន ខណ:ដែលទូករបស់ជន​រងគ្រោះលិច​ឃើញ តែ​ស្បែកជើង​ជនរង​គ្រោះអណ្តែត​ទឹកនៅក្បែរ​ទូកលិច ធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល ដល់​ក្រុមគ្រួសារមុជទឹក នៅចំណុចកើតហេតុ រយ:ពេលពេញ​មួយថ្ងៃ​តែមិនប្រទះ​ឃើញសាក​សពឡើយ លុះថ្ងៃទី១៤ ម្សិលមិញនេះ ក្រុមគ្រួសារ​បានមុជ​ទឹករុក​រកម្តង​ទៀត ក៏ប្រទះសាក​សពជនរង​គ្រោះស្លាប់ក្នុង​បាតអាងដែល​ជម្រៅប្រមាណជា៤ ម៉ែត្រដោយ​ស្លាប់ផ្កាប់មុខ រុំដោយសារាយ​ព័ទ្ធជុំខ្លួន​សាកសពយ៉ាង​ធ្វើរូបគេរើមិន​រួចទើបបណ្តាល​ស្លាប់បាត់​ជីវិតនៅ​ទីនោះតែម្តង ។

សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​អូរសោមបា​នឲ្យដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ពីក្រុមគ្រួសា​រជនរងគ្រោះសមត្ថកិច្ច​បានចុះដល់​កន្លែងកើតហេតុ ធ្វើការពិនិត្យ​លើសាកសព​បានសន្និដ្ឋានថា ជនរងគ្រោះ​ពិតជាស្លាប់​ដោយករណី​លង់នៅចំណុច​បាតអាង​វារីអគ្គីសនី​តាតៃពិត​ប្រាកដមែន ក្រោយពេល​ពិនិត្យយ៉ាង​យកចិត្ត​ទុកដាក់​របស់សមត្ថកិច្ចជំនាញ​សាកសព​បានប្រគល់​ជូនក្រុម​គ្រួសារធ្វើ​បុណ្យតាម​ប្រពៃណី ៕

Loading...