Post News Media ព័ត៌មានជាតិ បុគ្គលិកគ្លីន...

បុគ្គលិកគ្លីនិករ៉ាក់ចំនួន ៣ នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាប់ពាក់ព័ន្ធករណីចូលលួចលុយជាច្រើន ក្នុងទូរដែកសុវត្ថិភាព

បាត់ដំបង: លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានប្រាប់ Post News ថា មានករណីឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្រុមចោរចូលលួចសម្ភារពេទ្យជាច្រើនឈុត ព្រមទាំងទូរដែកសុវត្ថិភាព ដាក់លុយជាច្រើនរបស់គ្លីនិករ៉ាក់ ត្រង់ចំណុចក្រុមទី៤១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

ដើមបណ្តឹងឈ្មោះ នូ នរិទ្ធ ភេទប្រុស អាយុ ៥៣ឆ្នាំ ទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មុខរបរ វេជ្ជបណ្ឌិត ប្រធាន អង្គការរ៉ាក់។

សម្ភារ:បាត់បង់មាន:
– ម៉ាស៊ីនអេកូ១គ្រឿង
– ម៉ាស៊ីនពិនិត្យឈាម ២គ្រឿង
– ទូរដែកចំនួន ១ក្នុងនោះមានប្រាក់រៀលចំនួន ១០,៥៦០,១០០ រៀល និងប្រាក់ដុល្លារ ចំនួន ៤៧០$ ។

ជនសង្ស័យទី១.ឈ្មោះប៉ោល ភាព ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកកាន់សោរដែលសម្អាតតាមបន្ទប់) និងទី២.ឈ្មោះស៊ន ធឿន ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង (សន្តិសុខយាមយប់ កាន់សោររបងនិងទ្វារធំ)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនិតិវិធី៕

Loading...