ព័ត៌មានជាតិ

ម៉ូតូធំ CBR ប៉ះជាមួយម៉ូតូឆាលី ស្លាប់ ២នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង​ ៩ និង​២៥ នាទីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយ ​រវាង​ម៉ូតូធំ CBR បុកគ្នាជាមួយនឹងម៉ូតូឆាលី ​បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ នៅលើផ្លូវជាតិលេខ​១៥៦D​ ស្ថិតក្នុងស្រុកមង្គលបូរី​។

តាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា បុរសម្នាក់បានស្លាប់​នៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរបួសធ្ងន់​ បានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

សម្ភារខូចខាតរួមមាន៖ ម៉ូតូ២គ្រឿង​ មូលហេតុ​ដោយសារម៉ូតូបង្ក បើកបរ​លឿនត្រង់ចំណុចផ្លូវកោង​ ក៏រេចង្កូតបុកម៉ូតូ មកពីទិសច្រាស់គ្នា​៕

មតិយោបល់