Post News Media ព័ត៌មានជាតិ ​ចាប់បានហើយឃា...

​ចាប់បានហើយឃាតកដៃឆៅ ដែលចាក់សម្លាប់ប្រជាការពារភូមិតាឡី​ម្នាក់ នៅខណ្ឌដង្កោ!

ភ្នំពេញ: ​លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់Post News ថា នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចចាប់បានហើយឃាតក ដែលចាក់សម្លាប់ជនរងគ្រោះឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរប្រជាការពារភូមិតាឡី​ កាលពីវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យ​ឈ្មោះ​ ថាច់​ សួ​ ភេទ​ប្រុស ​អាយុ​៤​៨ឆ្នាំ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ ភូមិ​បូរី​កម្មករ​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ ឃាត់​ខ្លួន​នៅ​ផ្ទះ​លេខ​៤៦​អ៊ី​ នៅភូមិ​សំបូរ​មាស​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​៕​

Loading...